ថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ
ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣
នៅសណ្ឋាគារ សាន់ & មូន
រីវើសាយ, លោក សេន សិទ្ធិថា មន្ដ្រីនៃមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមពិធីដាក់ឱ្យអនុវត្ត និងសិក្ខាសាលាបណ្ដុះបណ្ដាល
ស្ដីពីប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)
សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ពិធីនេះមានគោលបំណង
ដាក់អនុវត្តសាកល្បង និងបណ្ដុះបណ្ដាលការប្រើប្រាស់ប្រព័ន្ធ PMAS
លើមុខងារស្នូលរួមមាន ការរៀបចំផែនការសកម្មភាព,
ការរៀបចំថវិកាសម្រាប់អង្គភាពអនុវត្តនិងការរៀបចំរបាយការណ៍វឌ្ឍនភាពសម្រាប់អង្គភាពរៀបចំរបាយការណ៍តាមដានវឌ្ឍនភាពប្រចាំត្រីមាស
និងប្រចាំឆ្នាំ។